មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ញើសារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

13-04-2018 10:33am

ភ្នំពេញៈ អគ្គលេខាធិការ នៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានផ្ញើសារជូនពរដល់មហាគ្រួសារកីឡា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃស្អែកនេះ។

ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងអង្គការស្ថាប័នកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា លោក វ៉ាត់ ចំរើន បានផ្ញើសារជូនពរដល់មហាក្រុមគ្រួសារកីឡាទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាទឹកដី ទេពធិតារក្សាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រសិទ្ធពរជ័យ ប្រោសព្រំសាធុការពរជ័យ និងសូមឲ្យឆ្នាំថ្មីទទួលបានជោគជ័យថ្មីគ្រប់ភារកិច្ច។

សូមស្ដាប់នូវសារជូនពររបស់លោក វ៉ាត់ ចំរើន ក្នុងវិដេអូខាងក្រោមនេះ៖