អូស្រ្តាលី ត្រៀមខ្លួនទប់ទល់នឹងជំងឺផ្តាសាយ ក្រោយពីផ្ទុះខ្លាំងកាលពីឆ្នាំមុន

12-04-2018 5:09pm

កង់ប៉េរ៉ាៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅកាលពីពេលថ្មីៗនេះថា រដ្ឋ វីតូរីយ៉ា ដែលជារដ្ឋមួយស្ថិតនៅក្នុង ចំណោមរដ្ឋនានារបស់ប្រទេសអូស្ត្រាលី បានប្រកាសថា មូលនិធិជាច្រើនត្រូវបានបង្កើនសម្រាប់ទំនុកបម្រុងដល់ បណ្តាមន្ទីរពេទ្យរបស់ខ្លួន ដើម្បីទប់ទល់ទៅនឹងការមកដល់នៃជំងឺផ្តាសាយដែលកើតឡើងនារដូវវស្សាខាងមុខ បន្ទាប់ពីបានផ្ទុះឡើងខ្លាំងក្លានៅក្នុងឆ្នាំ២០១៧ ។

ពលរដ្ឋនៅរដ្ឋ វីតូរីយ៉ា ប្រមាណជាង៤៨.០០០នាក់ មានរោគសញ្ញាជំងឺផ្តាសាយនៅក្នុងឆ្នាំ២០១៧ អគារសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យណែនតាន់តាប់ទៅដោយអ្នកជំងឺ ។

មានប្រមាន៤.០០០ករណី ដែលជាកុមារ ដោយបានកើនឡើងពី៨៧១នាក់នៅក្នុងឆ្នំា២០១៦ និង ក្មេងប្រុសអាយុ ៨ឆ្នាំឈ្មោះ Rosie Anderson បានស្លាប់ នៅក្នុងខែកញ្ញា បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ។

លោក Jill Hennessy  រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ វិកតូរីយ៉ា បានប្រកាសកាលពីថ្ងៃសៅរ៍ថា មន្ទីរពេទ្យនៅរដ្ឋវិកតូរីយ៉ា នឹងទទួលបានថវិកា៥០លានដុល្លារអូស្ត្រាលី ស្មើនឹង៣៨,៨លានដុល្លារអាមេរិក ។

រដ្ឋមន្ត្រីបាននិយាយថា ថវិកានឹងជាមូលនិធិបន្ថែមដល់ក្រុមវេជ្ជបណ្ឌិតទាំងឡាយ គិលានុបដ្ឋាយិកា និងគ្រែដេក នៅក្នុងតំបន់ចំនួន១៧៕