ញាក់សាច់! ត្រឹមឆ្នាំ២០៣៥ តម្លៃព្យាបាលជំងឺបេះដូង កើនឡើងកប់ពពក

11-04-2018 3:38pm

អាមេរិកៈ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសានេះថា វេជ្ជបណ្ឌិតរោគបេះដូងអាមេរិក បាននិយាយថា សាច់ញាតិ និងក្រុមមិត្តភក្តិបានចាប់ផ្តើមការថែរក្សាដ៏ស្មុគស្មាញកាន់តែខ្លាំងនៅផ្ទះ ចំពោះអ្នក ជំងឺគាំងបេះដូង និងអ្នកដែលនៅរស់រានមានជីវិតដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

តម្លៃក្រៅផ្លូវការសម្រាប់ការថែទាំសុខភាព ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងដល់ទៅ១២៨ពាន់លានដុល្លារ អាមេរិក នៅត្រឹមឆ្នាំ២០៣៥។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា នៅពេលដែលការព្យាបាលនេះក្រៅផ្លូវការ បូកបន្ថែមនឹងការប្រើ ឧបករណ៍វេជ្ជាសាស្ត្របុរាណ ដែលផ្តល់ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគិលានុបដ្ឋាយិកាជាច្រើននាក់ ទៀតៗសរុបតម្លៃនៃការព្យាបាលជំងឺសរសៃឈាមបេះដូងនៅសហរដ្ឋអាមេរិក នឹងកើនដល់១,២ពាន់លានដុល្លារ ក្នុង១ឆ្នាំគិតត្រឹមឆ្នាំ២០៣៥។

លោក Sandra Dunbar ប្រធានក្រុមដឹកនាំការសិក្សានៃសមាគមអ្នកជំងឺបេះដូងអាមេរិក ហៅកាត់ (AHA) មកពីសាកល វិទ្យាល័យគិលានុបដ្ឋាន បាននិយាយថា តម្រូវការនៃការថែទាំមិនត្រូវបានកើនឡើង ដោយសារ តែភាពចាស់នៃប្រជាជនអាមេរិកាំង ហើយការកើនឡើងនៃជំងឺសរសៃឈាមបេះដូងដែលកើតឡើងចំពោះ មនុស្សវ័យចំណាស់ និងការថយចុះនៃលទ្ធភាពនៃការថែទាំជាផ្លូវការនៅក្នុងប្រព័ន្ធថែរក្សាសុខភាព នៅរដ្ឋអាល្លង់តា បានថ្លែងឲ្យដឹងតាមរយៈសារអេឡិចត្រូនិចដូច្នេះ