ផ្សារហ៊ុននៅក្រុង Tokyo ធ្លាក់ចុះ បន្ទាប់ពីការវាយឆ្មក់ការិយាល័យមេធាវីរបស់លោក ត្រាំ

10-04-2018 8:57am

តូក្យូៈ នៅថ្ងៃអង្គារនេះ ផ្សារហ៊ុននៅក្រុង Tokyo បានធ្លាក់ចុះ ខណៈដែលសន្ទស្សន៍និយោគិនបានធ្លាក់ចុះ ដោយសារតែការកើនឡើង និងរឹងមាំសម្រាប់ផ្សារហ៊ុន Wall Street ដែលបានទិញដូរកាលពីយប់ម្សិលមិញ ហើយករណីនេះ បានកើតឡើង បន្ទាប់ពីមានរបាយការណ៍មួយស្តីពីការវាយឆ្មក់របស់ FBI មកលើការិយាល័យរបស់លោក Michael Cohen ដែលជាមេធាវីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

គិតត្រឹមម៉ោង៩និង១៥នាទីព្រឹក សន្ទស្សន៍នៃផ្សារហ៊ុន Nikkei Stock គិតជាមធ្យមប័ណ្ណចេញផ្សាយលេខ២២៥ បានធ្លាក់ចុះ១០១.៥៤ពិន្ទុ ឬស្មើនឹង០,៤៧ភាគរយ កាលពីថ្ងៃចន្ទ ដល់២១,៥៧៦.៧២ពិន្ទុ។

សម្រាប់ផ្សារមូលប័ត្រឱសថ សុវត្ថិភាព និងធនាគារ ដោយបូករួមទាំងអស់ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីបើកដំណើរការ បន្ទាប់ពីជួងបានបន្លឺឡើងនៅពេលព្រឹកនេះ៕