ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ អង្គភាពសារព័ត៌មាន Cam Post សូមប្រសិទ្ធពរជ័យដល់ប្រជាជាតិខ្មែរ

18-08-2018 10:30am

ភ្នំពេញៈ អង្គភាពសារព័ត៌មាន Cam Post (ខេម ប៉ុស្ដិ៍) ដែលជាសារព័ត៌មានអនឡាញមួយថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃដំណើរការផ្សាយសាកល្បង រហូតមកទល់នឹងខែមេសា ឆ្នាំ២០១៨នេះ មានអាយុកាលបាន១ឆ្នាំហើយ ហើយបាន និងកំពុងបម្រើជូនប្រិយមិត្តអ្នកអាននូវព័ត៌មានគ្រប់រសជាតិ។

រយៈពេលមួយឆ្នាំនេះ យើងទទួលបាននូវការគាំទ្រ និងទទួលស្គាល់យ៉ាងពេញទំហឹងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន មិនថា ទាំងក្នុងឬក្រៅប្រទេសឡើយ ព្រោះយើងបានផ្សាយចេញនូវព័ត៌មានថ្មីៗ គ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងទាន់ហេតុការណ៍ជុំវិញព្រឹត្តិការណ៍សង្គម ការអភិវឌ្ឍន៍ និងវឌ្ឍនភាពជាច្រើនរបស់កម្ពុជា ក៏ដូចជាសកលលោក។

ក្នុងនាមនាយកប្រតិបត្តិ នៃអង្គភាពសារព័ត៌មាន Cam Post លោក ស្រេង ដារ៉ា សូមថ្លែងអំណរគុណចំពោះសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រស្ថាប័នសារព័ត៌មានអនឡាញកូនពៅមួយនេះ។

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ឈានចូលឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ដែលខិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះដែរ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី នៃអង្គភាពសារព័ត៌មាន Cam Post សូមឆ្លៀតឱកាសដ៏មហានក្ខត្តឫក្សនេះ ប្រសិទ្ធពរជ័យដល់ប្រជាជាតិខ្មែរទាំងមូល ឲ្យទទួលបាននូវសិរីសួស្ដី និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

សូមឲ្យឆ្នាំចាស់ផ្លាស់យកចេញទៅនូវរឿងឧបទ្រឌទាំងឡាយ និងសូមឲ្យទេវតាឆ្នាំថ្មី ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី៧ នៃ​កបិល​មហាព្រហ្ម តាមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឲ្យទេវតាឆ្នាំថ្មី នាំមកនូវសិរីសួស្ដីចូលមានដល់គ្រប់ក្រុមគ្រួសារលោកអ្នក ឲ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងរកស៊ីទទួលទានមានបាន។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការីគ្រប់ផ្នែកទាំងអស់ ក៏សូមគោរពជូនពរដល់លោកអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតមិនថា ទីឆ្ងាយឬជិតក្ដី ឬដំណើរកម្សាន្តផ្សេងៗក្ដី ឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកគ្រប់ៗគ្នា។

សូមជម្រាបថា សារព័ត៌មានអនឡាញ Cam Post ធ្វើការផ្សព្វផ្សាយជូនមហាជន តាមរយៈកម្មវិធីនៅលើទូរស័ព្ទឆ្លាតវៃ ដែលលោកអ្នកអាចធ្វើការទាញយកបានដោយឥតគិតថ្លៃ នៅលើ Play Store និង Apps Store ព្រមទាំងគេហទំព័រ ដែលមានអាសយដ្ឋានៈ https://www.campost.news។ លើសពីនេះ អង្គភាពក៏មានទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) : Cam Post ដែលមានអាសយដ្ឋានៈ www.fb.com/campost.news ផងដែរ។

ចូលអាន Cam Post មានគ្រប់រសជាតិ ទាំងព័ត៌មានក្នុងប្រទេស និងពិភពលោក អប់រំ បទអត្ថាធិប្បាយ បទយកការណ៍ វិភាគអន្តរជាតិ សេដ្ឋកិច្ច អត្ថបទសិក្សា សុខភាព កីឡា កម្សាន្ត និងវិដេអូផងដែរ។

=> សូម Download កម្មវិធី (App) Cam Post ដោយសេរី និងឥតគិតថ្លៃចូលក្នុងទូរស័ព្ទឆ្លាតវ៉ៃ (Smart Phone) របស់លោកអ្នក!

=> ចុចលីងនេះ សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS ៖ https://appsto.re/kh/h1Odib.i

=> ចុចលីងនេះ សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ៖ https://play.google.com/store/apps/details?id=campost.news