ឆេះសណ្ឋាគារ Trump Tower របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្លាប់មនុស្សម្នាក់ របួស៤នាក់ នៅក្រុងញ៉ូវយ៉ក

18-08-2018 10:30am

ញ៉ូវយ៉កៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៨ ខែមេសានេះថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មានករណីឆេះអគារសណ្ឋាគារប្រណីត Trump Tower នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ប្រភពបានចុះផ្សាយថា ការឆាបឆេះសណ្ឋាគារប្រណីតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យអ្នកពន្លត់អគ្គិភ័យ៤នាក់ រងរបួសរលាកភ្លើង។ ព័ត៌មានពិស្តារនោះ នៅមិនទាន់មានការចុះផ្សាយនៅឡើយទេ៕