សិក្សា ៖ កន្លែងការងារមានសំឡេងរំខានខ្លាំង ធ្វើឲ្យសម្ពាធឈាម និងកូលេស្តេរ៉ូល កើនឡើងខ្ពស់

18-08-2018 10:30am

បរទេសៈ ទីភ្នាក់ងារ Reuters បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមេសាថា ការសិក្សាមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមកម្មករដែលធ្វើការងារនៅកន្លែងដែលបង្កការរំខានខ្លាំង ដោយសំឡេងនៅពេលធ្វើការងារ បង្កឲ្យមានការវិវត្តន៍ឡើងនូវការកើនឡើងសម្ពាធឈាមខ្ពស់ និងកូរលេស្តេរូលដែរ ។

ទន្ទឹមនឹងនេះដែរ ការងារទាំងឡាយណាដែលមានភាពរំខានរយៈពេលយូរ មានទំនាក់ទំនងទៅនឹងការបង្កឲ្យមានអាការៈស្តាប់មិនសូវលឺ ហើយការសិក្សាថ្មីៗនេះ បានផ្តល់នូវភស្តុតាងថ្មីៗថា លក្ខខ័ណ្ឌការងារដែលបង្កជាសំឡេងលឺខ្លាំង អាចជាកត្តាបង្កឲ្យមានហានិភ័យជាច្រើន ដែលកើតជាជំងឺបេះដូងផងដែរ ។

លោក Elizabeth Masterson ជាសហនិពន្ធមកពីវិទ្យាស្ថានសុវត្ថិភាពការងារជាតិ និងសុខភាព នៅ Cincinnati រដ្ឋ O hio សហរដ្ឋអាមេរិក បាននិយាយថា “ក្រុមកម្មករជាច្រើន ត្រូវបានរកឃើញថា មានភាគរយជាច្រើនដែលយើងបានធ្វើការសិក្សាឃើញថា ការស្តាប់មានលំបាក ហើយសម្ពាធឈាមឡើងខ្ពស់ និងកូរ៉េស្តេរ៉ូលខ្ពស់ ដែលអាចកើតពីការរំខានខ្លាំង នៅពេលបំពេញការងារ” ។

លោក Masterson បាននិយាយនៅក្នុងសារអេឡិចត្រូនិចថា ក្រុមកម្មករនៅសហរដ្ឋអាមេរិកប្រមាណ២២លាននាក់ ត្រូវបានគេដឹងថា បានរងនូវសំឡេងរំខានខ្លាំង នៅពេលបំពេញការងារ៕