ផលិតកម្មប្រេងឆៅ នៅអាមេរិក កើនឡើង៥ភាគរយ ក្នុងឆ្នាំ២០១៧

05-04-2018 4:29pm

ហាវស្តុនៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសានេះថា ក្រសួងព័ត៌មាន និងថាមពលសហរដ្ឋ អាមេរិក (EIA) បានឲ្យដឹងកាលពីថ្ងៃពុធថា ផលិតកម្មប្រេងឆៅគិតជាមធ្យមប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក បានកើនឡើង៩,៣លានបារ៉ែលក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០១៧ ដោយបានកើនឡើង៥ភាគរយ ។

គម្រោងការរបស់ EIA បានឲ្យដឹងថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងបន្តកើនឡើងនៅក្នុងឆ្នំា ២០ ១៨ និងឆ្នាំ២០១៩ គិតជាមធ្យមមានចំនួន១០,៧លានបារ៉ែលក្នុង១ថ្ងៃ និង១១,៣លានបារ៉ែលក្នុង១ថ្ងៃ ដែលជា ការរំពឹងទុក ។

យោងតាម EIA បានឲ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ផលិតកម្មប្រេងឆៅប្រចាំខែនៅអាមេរិក បានកើន ឡើង១០.០៧លានបារ៉ែលក្នុង១ថ្ងៃ ហើយជាកម្រិតខ្ពស់បំផុតនៃផលិតកម្មប្រេងឆៅដែលជាប្រវត្តិសាស្ត្រនៅ សហរដ្ឋអាមេរិក៕