ស្ត្រីវ័យចំណាស់ គប្បីទទួលទានបន្លែឲ្យបានច្រើន នាំឲ្យសរសៃឈាមមានសុខភាពល្អ

05-04-2018 3:58pm

បរទេសៈ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសានេះថា បន្លែពោរពេញទៅដោយវីតាមីនគ្រប់គ្រាន់ និងមានសារធាតុរ៉ែ ដែលបានបង្ហាញឲ្យឃើថា ផ្លែញ វាជួយកាត់បន្ថយនូវអាការៈហើម និងកាត់បន្ថយនូវអុកស៊ីដកម្ម ដែលបង្កឲ្យមានស្ត្រេស កត្តាជាច្រើន ដែលអាចជួយបន្ធូរបន្ថយនូវរោគបេះដូង។

ការកំណត់មួយផ្សេងទៀតថា ក្រុមអ្នកស្រាវជ្រាវ បានផ្អែកលើអ្នកចូលរួមសម្រាប់ការប្រមូល និងកត់ត្រាត្រឹមត្រូវ អំពីរបៀបដែលពួកគេទទួលទានបន្លែ និងប្រភេទអ្វីដែលពួកគេប្រើប្រាស់ជាទូទៅ ដែលជាវិធីមួយដែលមិនគួរទុកចិត្តបាន ។

Nour Makarem អ្នកស្រាវជ្រាវនៅឯសកាលវិទ្យាល័យកូឡុំប៊ី ក្រុងញ៉ូវយ៉ក ដែលមិនបានចូលក្នុងការសិក្សាបាន ថ្លែងឲ្យដឹងបែបនេះថា យ៉ាងណាមិញ ការស្រាវជ្រាវមុនៗ បានផ្សាភ្ជាប់អំពីរបបអាហារដែលមានជាតិពុលខ្ពស់ និងការប្រើប្រាស់បន្លែ កាន់តែច្រើន នឹងអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តន៍ជំងឺបេះដូង ឬការស្លាប់មកពីរោគនេះ ។

អ្នកស្រាវជ្រាវបានថ្លែងឲ្យដឹងនៅក្នុងសារមួយថា ការសិក្សានេះ បង្ហាញថា ផលប្រយោជន៍របស់បន្លែនេះ អាច មានឥទ្ធិពលរបស់វាទៅលើសរសៃឈាមអាក់ទែរ

ការសិក្សានេះ បានបង្ហាញថា ការស្រូបចូលកាន់តែខ្ពស់នៃបន្លែ ជាទូទៅ បន្លែទំាងនោះត្រូវបានបំល្លែង ជាពិសេស វានឹងធ្វើឲ្យជញ្ជាំងនៃសរសៃអាក់ទែរក្រាស់ និងរឹងមាំ៕