សិក្សា ៖ មនុស្សវ័យកណ្តាល បាត់បង់ទ្រព្យ នាំឲ្យឆាប់ស្លាប់ ជាងអ្នកនៅមានទ្រព្យ

18-08-2018 10:30am

អាមេរិកៈ ទីភ្នាក់ងារ  Reuters បានចុះផ្សាយនៅថ្ងៃទី៤ ខែមេសានេះថា តាមការសិក្សាមួយដោយអាមេរិក បានបង្ហាញឲ្យដឹងថា មនុស្សវ័យពាក់កណ្តាល ដែលបាត់បង់នូវទ្រព្យសម្បត្តិអស់រលីងរបស់ពួកគេក្នុងរយៈពេលមួយខ្លី នំាឲ្យពួកគេអាចឆាប់ស្លាប់ ជាងអ្នកដែលនៅមានទ្រព្យសម្បត្តិ។

អ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សចំនួន៨.៧១៤នាក់ ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ដោយចាប់ផ្តើម ពីអ្នកដែលមានអាយុ៥៥ឆ្នាំ ។ សរុបទៅ មានអ្នកចូលរួមចំនួន៧៤៩នាក់ ឬស្មើនឹង៩ភាគរយនៃអ្នកដែលជាប់ បំណុល ឬគ្មានតម្លៃអ្វីទាំងអស់នៅមុនពេលសិក្សាស្រាវជ្រាវចាប់ផ្តើម។

មនុស្សចំនួន២.៤៣០នាក់ ឬស្មើនឹង២៨ភាគរយផ្សេងទៀត បានជួបប្រទះនឹងរឿងអ្វីមួយដែលគេហៅថា “ភាពអវិជ្ជមាននៃទ្រព្យសម្បត្តិអវិជ្ជមាន” ហើយបានបាត់បង់អស់យ៉ាងតិចបំផុត៧៥ភាគរយ នៃប្រាក់ចំណេញសុទ្ធ របស់ពួកគេក្នុងងរយៈពេល២ឆ្នាំ ដែលនេះជាចំណុចមួយស្ថិតក្នុងការតាមដាន ។ នៅក្នុងអំឡុងពេលស្រាវជ្រាវ មានមនុស្សចំនួន២.៨២៣នាក់បានស្លាប់ ។

អ្នកស្រាវជ្រាវដែលបានរាយការណ៍នៅក្នុង JAMA បានឲ្យដឹងថា បើធៀបទៅនឹងអ្នកដែលរក្សាកម្រិតនៃការរស់ នៅប្រកបដោយសុខុមាលភាព អ្នកចូលរួមដែលមានភាពអវិជ្ជមាននៃទ្រព្យសម្បត្តិអវិជ្ជមាន គឺមាន៥០ភាគរយ ហាក់បីដូចជា ស្លាប់នៅក្នុងអំឡុងពេលនៃការស្រាវជ្រាវ ។ អ្នកដែលបានចាប់ផ្តើមក្រីក្រ ឬអ្នកមានបំណុល គឺមាន៦៧ភាគរយហាក់បីដូជាស្លាប់ ។

ក្នុងចំណោមអ្នកដែលរក្សាកម្រិតទ្រព្យសម្បត្តិប្រកបដោយផាសុកភាពក្នុងអំឡុងពេលសិក្សានោះ គឺមានអត្រា មរណៈប្រហែល៣១ភាគរយក្នុង១ឆ្នាំចំពោះមនុស្សចំនួន១.០០០នាក់ ៕