ទៅចូលរួមមង្គលការគេ ចៃដន្យជនដៃដល់១ក្រុម កាប់ប៊ិះដាច់កញ្ចឹង.ក

15-03-2018 1:34pm

ព្រៃវែងៈ បុរសម្នាក់ បានរងរបួសធ្ងន់ចំកញ្ចឹង.កជ្រៅ នៅពេលមកចូលរួមកម្មវិធីមង្គលការ ហើយត្រូវជនដៃដល់ព្រួតគ្នាកាប់ កាលពី៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិអញ្ចាញ ឃុំ ក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេន  ភា  ភេទប្រុសអាយុ២៣ ឆ្នាំនៅភូមិកើតហេតុ ត្រូវជនដៃដល់កាប់កញ្ចឹងក និងត្រចៀកឆ្វេង រងរបួសធ្ងន់ ត្រូវបានគេបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ​។

សមត្ថកិច្ច បានបន្តថា នៅល្ងាចកើតហេតុ ជនរងគ្រោះបានទៅចូលរួមពិធីចូលរោងមង្គលការកូនលោក ជួន  ជាម ស្ថិតនៅភូមិកើតហេតុ ក៏ស្រាប់តែមានជនដៃដល់មួយក្រុម បានព្រួតគ្នាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ក្រោយកើត​ក្រុម​ជនសង្ស័យ​បានរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេតស្វែងរក​ចាប់ក្រុម​ជនសង្ស័យ​ទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕