ព្រះចៅអធិការវត្ត សម្រេចចិត្តបញ្ចប់ជីវិត ព្រោះជំងឺរ៉ាំរ៉ៃ

18-08-2018 10:30am

កំពង់ធំៈ ព្រះចៅអធិការវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតក្នុងភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ឈាង លី មានព្រះជន្ម៥៩ព្រះវស្សា គង់នៅវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ប្រភពបន្តថា ព្រះសង្ឃអង្គនេះ បានយកខ្សែអង្រឹងនីឡុងសំប៉ែត ចងព្យួរកទៅនឹងផ្ទោងកុដិ មានគំនួចសំលាប់មុខរិតរួតក ជើងទាំង២ អង្កុញចុះ ពាក់កណ្តាលឈរ អង្គុយ។

បើកតាមការពិនិត្យ គឺពុំមានស្លាកស្នាមជាប់ពាក់ព័ន្ធករណីផ្សេងទេ។ មូលហេតុដែលឲ្យព្រះសង្ឃអង្គនេះសម្រេចចិត្តបញ្ចប់ជីវិត ព្រោះមានជម្ងឺរាំុរៃប្រចាំព្រះកាយ។

ក្រោយពិនិត្យរួច សាកសពសមត្ថកិច្ចបានប្រគល់ និងរក្សាទុកក្នុងវត្តសំរោងមានជ័យ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី៕