កម្លាំងរដ្ឋបាលព្រៃឈើ បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង នៅជ្រោយចង្វារ

13-03-2018 9:22pm

ភ្នំពេញៈ លោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាលព្រៃឈើ បានដឹកនាំកម្លាំង ដោយសហការជាមួយកម្លាំងសាលាខណ្ឌជ្រោយចង្វា រួមជាមួយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចុះបង្ក្រាបអាជីវកម្មស្តុបឈើខុសច្បាប់១កន្លែងស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក អ៊ុន វណ្ណារិទ្ធ បានប្រាប់ភ្នាក់ងារព័ត៌មាន Cam Post ថា ទីតាំស្តុកឈើ១កន្លែងនេះ គឺអត់មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ ហើយក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតឈើក្ដារប្រទែសចំនួនប្រហែល៤គីប និងម៉ាសុីនកែច្នៃឈើចំនួន២គ្រឿងផង។

ក្រោយរឹបអូស វត្ថុតាងទាំងអស់ សមត្ថកិច្ចយកទៅរក្សាទុកនៅឯរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី៕