Breaking News ៖ រដ្ឋមន្ត្រីការបរទេស Rex Tillerson ត្រូវបានបណ្ដេញចេញពីតំណែង

13-03-2018 8:38pm

អាមេរិកៈ លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បណ្តេញចេញពីមុខតំណែងហើយ ដោយដាក់លោក Mike Pompeo នាយក CIA ជំនួសវិញ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា មុននេះបន្តិច។

សរសេរនៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានថ្លែងអំណរគុណដល់លោក Tillerson សម្រាប់ការបម្រើការងារដ៏ល្អរបស់គាត់នាពេលកន្លងមក ហើយលោកស្វាគមន៍រដ្ឋមន្ត្រីថ្មី ដោយអះអាងថា “រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី នឹងធ្វើការងារដ៏អស្ចារ្យបំផុត

លោក Tillerson ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន ExxonMobil ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងរដ្ឋមន្ត្រីនេះ ទើបតែជាងមួយឆ្នាំប៉ុណ្ណោះ។

ជាមួយគ្នា លោកប្រធានាធិបតី ក៏បានតែងតាំងលោកស្រី Gina Haspel ជាស្ត្រីដំបូងឲ្យធ្វើជានាយក CIA៕