រថយន្ដដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង ត្រូវប៉េអឹមខេត្តក្រចេះ ឆ្មក់បង្រ្កាបបាន

18-08-2018 10:30am

ក្រចេះ៖ រថយន្ដសាំងយ៉ុងដឹកឈើល្មើសច្បាប់ ចំនួន៣គ្រឿង ត្រូវកម្លាំសមត្ថកិច្ចចម្រុះ ឆ្មក់បង្រ្កាបបាន នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្ពានទេ សង្កាត់រការកណ្ដាល ក្រុងក្រចេះ ។

អាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា កម្លាំងចម្រុះបានចូមរួមបង្រ្កាបរួមមាន អាវុធហត្ថស្រុកចិត្របុរី កម្លាំងផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ​ នគរបាលប៉ុស្ដិ៍រដ្ឋបាលរការកណ្ដាល ។

មន្រ្តីអាវុធហត្ថរូបនោះបន្ដទៀតថា រថយន្ដទាំង៣គ្រឿងនោះ ដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅខេត្តត្បូងឃ្មុំ​ តែមកដល់លោកស្រុកចិត្របុរី ត្រូវសហការជាមួយជំនាញរដ្ឋបាលព្រៃឈើតាមបង្រ្កាបតាំងពីស្រុកចិត្របុរី រហូតមកដល់ចំណុចស្ពានទេ ក្រុងក្រចេះទើបបង្រ្កាបរថយន្ដទាំង៣គ្រឿងនោះបាន ។

មន្តី្រសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ទៀតថា ឈើទាំងនោះជាឈើអា ជាប្រភេទលេខ១ និងលេខ២ ហើយកម្លាំងជំនាញបានធ្វើការវាសវែងរួចហើយ មានចំនួនជាង៤ម៉ែត្រគូប ។

បច្ចប្បន្ន ឈើនិងរថយន្ដត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធិរដ្ឋបាលព្រៃឈើ៕