Man City បោះជំហានឆ្ពោះទៅលើកពាន Premier League ក្រោយបំបាក់ Stoke City ២-០

13-03-2018 2:17pm

បាល់ទាត់ៈ កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ David Silva បានបង្ហាញពីសារៈសំខាន់របស់គាត់ ចំពោះជោគជ័យជើងឯករបស់ក្រុម Man City ក្រោយពេលលោករកបាន២គ្រាប់ អំឡុងជ័យជំនះ២-០ លើក្រុម Stoke City នៅការប្រកួត Premier League កាលពីថ្ងៃចន្ទម្សិលមិញ ។

ក្រុមរបស់លោក Pep Guardiola គួរតែអាចឈ្នះក្នុងលទ្ធផលល្អប្រសើរជាងនេះ ជាមួយក្រុមរបស់លោក Paul Lambert ដែលកំពុងតែរៀបចំធ្លាក់ពីតារាង Premier League ប៉ុន្តែក្រោយជ័យជំនះមួយនេះ ក្រុម Man City មានរហូតដល់ទៅ១៦ពិន្ទុ នាំមុខក្រុមលេខ២ Man Utd ហើយពួកគេមិនហត់នឿយនោះទេ ចំពោះឱកាសលេងខ្ជះខ្ជាយកម្លាំងរបស់ពួកគេ ។

ប្រសិនបើក្រុម Man Cityឈ្នះការប្រកួត Premier League បន្ទាប់របស់ពួកគេ ជាមួយក្រុម Everton នៅថ្ងៃទី៣១ ខែឧសភាខាងមុខនេះ នោះពួកគេនឹងត្រូវជួបជាមួយក្រុម Man Utd នៅក្នុងទឹកដី Etihad ជាកន្លែងដែលជ័យជំនះនឹងធ្វើឲ្យពួកគេលើកពានបាល់ទាត់កំពូលអង់គ្លេសតែម្តង៕