រាំបិទគូទ ពីឡេង ណាវ៉ាត់ត្រា ធានាថា រាំហុយដីតែម្តង

13-03-2018 11:35am

កម្សាន្តៈ តារាសម្តែង និងជាថៅកែផលិតកម្មហ្គាឡាក់ស៊ី ឡេង ណាវ៉ាត់ត្រា ដែលក្លាយជាអ្នកជំនួញដីធ្លីបើទោះជាមមាញឹកអាជីពខាងក្រៅក៏ឆ្លៀតឆ្លកចេញផលិតចម្រៀង ដើម្បីត្រូវនិងនិស្ស័យសិល្បៈ។ ដើម្បីអបអរបុណ្យចូលឆ្នាំ លោកបានចេញចម្រៀងជាផ្លូវការហើយ ក្នុងបទ"រាំបិទគូទ" ដោយសាច់ភ្លេងពិរោះកន្ត្រាក់មិនថាចុងភូមិដើមភូមិដឹងតែហុយដី ។

លោក ឡេង ណាវ៉ាត់ត្រា និយាយថា លោកមានជំនឿមុតមាំថាបទ"រាំបិទគូទ" ពិតជាទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្តអ្នកស្រឡាញ់បទបែបបែកស្លុយ។ បើទោះជាយ៉ាងណាលោកទទួចឲ្យអ្នកស្តាប់រាំលេងដោយការគោរពគ្នាអត់អោនដើម្បីជាលក្ខណៈសុជីវធម៌ក្នុងថ្ងៃចូលឆ្នាំ។ លើសពីនេះដ្បិតតែយើងមានបទយេៗទំនើបក៏មិនត្រូវចោលបទចង្វាក់ប្រពៃណីខ្មែរដែរ ដើម្បីរួមគ្នាថែរក្សា ជាពិសេស ឲ្យឱកាសបទចម្រៀងសម្បូរបែបទាំងអស់គ្នាសម្រាប់អំណរឆ្នាំថ្មីនេះ៕