Breaking News ៖ អាមេរិក បិទការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងអំឡុងបោះឆ្នោតនៅអាមេរិក

13-03-2018 9:39am

វ៉ាស៊ីនតោនៈ ទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែមីនានេះថា សមាជិកមកពីគណបក្សសាធារណរដ្ឋ ដែលមានគណៈកម្មាធិការស៊ើបអង្កេត បានសម្រេចបិទបញ្ចប់ការសន្និដ្ឋាន ដែលផ្ទុយពីការស៊ើបអង្កេតរបស់សហគមន៍អ ដែលស្ថិតក្រោមការគ្រប់គ្រងដោយលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី គឺមិនបានព្យាយាមដើម្បីជួយដល់លោក ដូណាល់ ត្រាំ ឲ្យឈ្នះឆ្នោតក្លាយជាប្រធានាធិបតី កាលពីឆ្នាំ២០១៦នោះទេ។

សមាជិកសាធារណរដ្ឋនិយម បានថ្លែងថា ពួកគេមិនបានរកឃើញភស្តុតាងណាមួយ ដែលថា យុទ្ធនាការរបស់លោក ត្រាំ បានឃុបឃិតគ្នាជាមួយប្រទេសរុស្ស៊ីនោះទេ ហើយថែមទាំងបានបញ្ជាក់ថា ពួកគេកំពុងបិទទៅលើការស៊ើបអង្កេតរយៈពេល១ឆ្នាំរបស់ពួកគេហើយ។

តាមទស្សនៈរបស់ពួកគេ ដែលបានឯកភាពគ្នា និងទស្សនៈរបស់លោក ត្រំា ស្តីអំពីការដណ្តើមមុខតំណែងក្នុងការបោះឆ្នោតនឹងត្រូវបានឆ្លើយតបទៅនឹងការខ្វែងគំនិតគ្នាដ៏ខ្លាំងក្លាបំផុតពីសំណាក់បក្សប្រជាធិបតេយ្យ ហើយរឿងនេះ នឹងញុំាងឲ្យមានភាពតានតឹងដល់គណៈកម្មាធិការមួយដែលត្រូវបំបែកឲ្យមានការបែកបាក់គ្នាទៅលើការស៊ើបអង្កេតលើប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ករណីដាក់ការសង្ស័យទៅលើការជ្រៀតជ្រែកក្នុងអំឡុងពេលបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ បានធ្វើឲ្យរង្គោះរង្គើដល់រដ្ឋបាលរបស់លោក ត្រាំ ដោយមានក្រុមមន្ត្រីជាច្រើនរូប ដែលទទួលបន្ទុកលើការស៊ើបអង្កេតបានត្រូវសុំលាលែងពីមុខតំណែង ឬបណ្តេញចេញពីមុខតំណែងជាបន្តបន្ទាប់។

យោងតាមព័ត៌មានចុងក្រោយ ដែលបានចេញផ្សាយដោយប្រព័ន្ធព័ត៌មាននានាជុំវិញពិភពលោកបានដាក់ថា សូម្បីតែបណ្តាញសង្គមយក្ស ហ្វេសប៊ុក ក៏បានអះអាងថា មិនបានរកឃើញភស្តុតាងអ្វី ដែលអះអាងថា រុស្ស៊ី ពិតជាបានចូលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិកឆ្នាំ២០១៦ដែរ៕