ព្រឹកនេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្រុងពលីរឿងភាគថ្មី «ជញ្ជីងជីវិត»

18-08-2018 10:30am

កម្សាន្តៈ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ បានប្រារព្ធពិធីក្រុងពលីរឿងភាគថ្មីមួយទៀតរបស់ខ្លួន ក្រោមវត្តមានថ្នាក់ដឹកនាំទូរទស្សន៍ និងតារាសម្តែងភាគច្រើនសុទ្ធតែមានឈ្មោះបោះសំឡេង ។

តាមការឲ្យដឹងពីមន្ត្រីបម្រើការងារនៅប៉ុស្តីលេខ៥ បានឲ្យដឹងថា កន្លងមកក្រុមការងារផលិតកុនខ្មែរ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ រមែងរំលេចនូវការផលិតភាពយន្តភាគខ្មែរ បម្រើដល់អារម្មណ៍ទស្សនិកជនទាំងក្រុង និងខេត្ត ដែលគាំទ្រកន្លង។ ព្រោះតែមានការគាំទ្រទើបយើងជោគជ័យតទៅទៀតចេះតែផលិតបានពីមួយរឿងទៅមួយរឿង។ ជាពិសេស តារាសម្តែងខ្មែរយើងទាំងថ្មីចាស់ឃើញថា ការសម្តែងកាន់តែវិវត្តន៍ទៅមុខគួរឲ្យចាប់អារម្មណ៍។ ខាងស្ថានីយ៍រំពឹងថា ខ្សែរឿងថ្មី"ជញ្ជីងជីវិត" ពិតជាបន្តការទាក់ទាញតាមដានពីទស្សនិកជនតទៅទៀត ។

តួឯកក្នុងរឿងថ្មី មាន ព្រះកាយច័ន្ទ, លោកមុំ សុទ្ឋារ៉ា, កញ្ញា សយ រតនា, លោក សូ ឆានី, លោក ប៊ុនថុល ប៊ុនថង, កញ្ញា ខូវ ហ្គេចឡាង, លោក រឹទ្ឋី នី, លោក លាង ឧត្តម, អ្នកនាង ឆៃ លីដាឡែន, កញ្ញា ផា ណាម៉ុច, កុមារី អ៊ូន លីណា, កុមារា តុង វិរៈបញ្ញា, កញ្ញា វឿន ពុទ្ឋារី, កុមារា ដាវណ្ណ រីកគី, អ្នកស្រី ញឹម សុខា, កញ្ញា សួង សុភា, កញ្ញ ហ៊ត ស៊ីវផេង, កញ្ញា ឥន សម្ជស្ស, អ្នកស្រី ឆន យុវ៉ាណ្ណា, អ្នកស្រី ច័ន្ទ សោភ័ណ, លោក វឌ្ឍនៈ , អ្នកនាង ស ចន្ទដានី៕