អាលីហ្សា ចាប់ផ្តើមបង្វិលទិស បំបែកការសម្តែង!

11-03-2018 10:10am

ភ្នំពេញៈ តារាចម្រៀងនិងលេចធ្លោជាមួយការសម្តែងកញ្ញា អ៊ុន អាលីហ្សា បានពន្យារពេលសម្តែងភាពយន្តកន្លងមកច្រើនខែ។​ ដោយសារតែកត្តាខាងលើនេះ បានធ្វើឲ្យ​តារារាងស្វែល អាលីហ្សា លែងបណ្តោយខ្លួន ហើយនាងបានតាំងចិត្តច្បាមការងារនេះឡើងវិញ ដោយទទួលបានទីផ្សារគួរឲ្យ​សម្គាល់។

ខណៈពេលនេះកញ្ញា អាលីហ្សា បានកំពុងមានវត្តមានសម្តែងក្នុងរឿងភាគឲ្យ​ស៊ី​ធីអិនព្រមទាំងប៉ះសម្តែងជាមួយតារារៀមច្បងអម្ពរទេវីក្នុងរឿង"ឆន្ទា"។ គ្រាដែលផលិតកម្មធំមួយផ្តល់ជម្រើសឲ្យ​ថតជាមួយ អម្ពរ ទេវី ធ្វើឲ្យ​អ្នកដឹកនាំនៅតែលើកសរសើរពីចំណុចសម្តែងរបស់នាងល្អចូលលំដាប់បត់បែនបាន។

ស្រីស្អាត អាលីហ្សា បានឲ្យ Cam Post ដឹងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីអាក់ខានសម្តែងមួយរយៈទើបតែចុងក្រោយនេះ បានថតពីរបីរឿងឡើងវិញ ជាមួយរឿង"ឆន្ទា" ដែលសម្តែងជាតួប្អូនស្រីអ្នកបង អម្ពរ ទេវី។ នាងថា ការសម្តែងពីមុនគិតថា អត់កើតតែដល់ពេលចេះតែរៀនសូត្រយូរទៅដឹងក៏ហាក់មានចំណូលចិត្ត។ នាងនឹងពង្រីកការសម្តែងឲ្យ​ច្រើនតាមទិសដៅចង់បាន បើទោះជាការបញ្ចូលអារម្មណ៍សម្តែងភាពយន្តមានការលំបាកបែបណា។

នាងអះអាងទៀតថា តាំងពីនាងសម្តែងរឿងជាមួយបង អម្ពរ ទេវី មក គឺថាវត្តមានគេកក់សម្តែង គឺច្រើនតែមិនដឹងជារុលទៅខាងណាទេ។ នាងក៏ត្រៀមចេញទៅអាមេរិកមុនចូលឆ្នាំខ្មែរទើបមិនចង់ហ៊ានទទួលការងារច្រើន ព្រោះតែរង់ចាំធ្លាក់វីសា៕