ធនាគារ ADB ដាក់គម្រោងមូលនិធិ “បៃតង” ក្នុងប្រទេស៣ ក្នុងនោះ រាប់ទាំងកម្ពុជា

09-03-2018 4:17pm

ម៉ានីលៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនានេះថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ធនាគារបានផ្តល់មូលនិធិជួយសង្គ្រោះ ដែលមានទឹកប្រាក់១៩០លានដុល្លារ នៅក្នុងមូលនិធិសរុប សម្រាប់គម្រោងមូលនិធិអាកាសធាតុបៃតង (GCF) សម្រាប់គម្រោងបំរ៉ែបំរួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ម៉ុងហ្គោលី និងប្រទេស តាហ្ស៊ីគីស្ថាន ដែលជាការខិតខំប្រឹងប្រែងរបស់ធនាគារ ដើម្បីបង្កើនហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនសម្រាប់ជួយដល់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ។

លោក Bambang Susantono  អនុប្រធានធនាគារ ADB ទទួលបន្ទុកការគ្រប់គ្រងផ្នែកចំណេះដឹង និងការអភិវឌ្ឍប្រកបដោយស្ថិរភាព បានថ្លែងថា ធនាគារ ADB មានមហិច្ឆិតា ដោយគ្រោងផ្តល់ហិរញ្ញវត្ថុអាកាសធាតុប្រចាំឆ្នាំ ដែលមានទឹកប្រាក់៦ពាន់លានដុល្លារដល់ត្រឹមឆ្នាំ២០២០ពីប្រភពនានាដោយខ្លួនឯងផ្ទាល់

លោក Susantono បានបន្ថែមថា មូលនិធិបានមកពី GCF នឹងបំពេញបន្ថែមនូវកិច្ចខិតខំនេះ ហើយជួយដល់បណ្តាប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់យើង ដែលគូសបញ្ជាក់អំពីប្រសិទ្ធភាពនៃការបំរ៉ែបំរួលអាកាសធាតុ និងការចូលរួមកិច្ចប្រជុំរបស់ពួកគេ ស្ថិតក្រោមកិច្ចព្រមព្រៀងស្តីអំពីការបំរ៉ែបំរួលអាកាសធាតុក្រុងប៉ារីស

ក្នុងឆ្នាំ២០១៧ ធនាគារ ADB ដែលមានមូលដ្ឋាននៅក្រុងម៉ានីល បានពាំនាំថវិកាជាង៤,៥ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ដែលបានមកពីប្រភពនានារបស់ខ្លួនផ្ទាល់ ដែលមានទឹកប្រាក់៣,៦ពាន់លានដុល្លារសម្រាប់គម្រោងជនអន្តោប្រវេសន៍ និងទឹកប្រាក់៩៣០លានដុល្លារ សម្រាប់គម្រោងបន្សុំា និងទឹកប្រាក់ ៦៩០ដុល្លារ ដែលជាប្រាក់បន្ថែមចល័តបានមកពីប្រភពនានាពីខាងក្រៅ។

ធនាគារ ADB បានឲ្យដឹងថា មូលនិធីថ្មី ដែលមានទឹកប្រាក់៨៥លានដុល្លារ ជាជំនួយឥតសំណង និង១០៥លានដុល្លារជាប្រាក់កម្ចី ត្រូវបានអនុម័តនៅក្នុងអំឡុងកិច្ចប្រជុំលើកទី១៩ នៃក្រុមប្រឹក្សា GCF កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កន្លងទៅនេះនៅក្រុង Songdo  ប្រទេសកូរ៉េខាងត្បូង ។

សម្រាប់ប្រទេសកម្ពុជា GCF នឹងផ្តល់ប្រាក់៣០លានដុល្លារដែលជាជំនួយឥតសំណង និង១០លានដុល្លារជា ប្រាក់កម្ចីដើម្បីបំពេញបន្ថែមលើប្រាក់កម្ចី៩០លានដុល្លាររបស់ធនាគារ ADB ដើម្បីជួយអភិវឌ្ឍសង្វាក់តម្លៃកសិ ឧស្សាហកម្ម ៕