Breaking News ៖ លោក ត្រាំ នឹងជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង

09-03-2018 8:03am

អាមេរិកៈ ក្រុមមន្ត្រីបាននិយាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពក្នុងការជួបចរចាជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃសុក្រនេះ។

លោក Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានថ្លែងនៅឯសេតវិមានថា លោក ត្រាំ នឹងជួបជាមួយលោក គីម នៅក្នុងខែឧសភា។ លោក Chung បានមានប្រសាសន៍ថា លោក គីម បានផ្តល់ជំនួបដ៏សម្រាប់ដឹកនាំទាំងពីរ ដើម្បីទប់ស្កាត់រាល់ការធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែរនៅពេលខាងមុខ។

ការប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពីប្រតិភូកូរ៉េខាងត្បូង បានជួបចរចាគ្នាដែលមិនធ្លាប់មានពីមុនមកជាមួយលោក គីម កាលពីដើមសប្តាហ៍នេះ៕