កំណើនសេដ្ឋកិច្ចរបស់ Eurozone ក្នុងឆ្នាំ២០១៧ កើនឡើង២,៣ភាគរយ

18-08-2018 10:30am

ប្រ៊ុចស៊េលៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនានេះថា ទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ច់របស់សមាជិកទាំង១៩ប្រទេស នៃតំបន់អឺរ៉ុប បានកើនឡើង២,៣ភាគរយ នៅក្នុង ឆ្នាំ២០១៧ ដែលតួលេខនេះទាបជាងការព្យាករណ៍ នៅគ្រាមុនថា នឹងកើនឡើង២,៥ភាគរយ ។

ទីភ្នាក់ងារស្ថិតិ Eurostat នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “ពេញមួយឆ្នាំ ក្នុងឆ្នាំ២០១៧ ផលិតផលសរុបក្នុងស្រុក ឬហៅថា ជីឌីភី (GDP) បានកើនឡើង២,៣ភាគរយ នៅក្នុងតំបនអឺរ៉ុប និង២,៤ភាគរយ នៅសភាពអឺរ៉ុប (EU) ធៀបនឹងឆ្នាំ២០១៦ បានកើនឡើង១,៨ភាគរយ និង២.០ភាគរយប៉ុណ្ណោះ ” ។

នៅក្នុងរបាយការណ៍ខែកុម្ភៈ Eurostat បានព្យាករណ៍ថា GDP បានកើនឡើង២,៥ភាគរយ នៅក្នុងឆ្នាំមុន ទាំងនៅតំបន់អឺរ៉ុប និងសមាជិកចំនួន២៨ប្រទេស នៅតំបន់សហភាពអឺរ៉ុប ។

ទិន្នន័យរបស់ Eurostat ក៏បានបង្ហាញឲ្យដឹងថា តាមការវាយតម្លៃទៅលើ ជីឌីភី បានកើនឡើង ០,៦ភាគរយ ទាំងនៅតំបន់អឺរ៉ុប និងEU នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ធៀបនឹងត្រីមាសមុន៕