ធ្លាក់យន្តហោះដឹកជញ្ជូន១គ្រឿង របស់រុស្ស៊ី នៅមូលដ្ឋានទ័ពស៊ីរី ស្លាប់មនុស្ស៣៩នាក់

07-03-2018 8:40am

ស៊ីរីៈ ទីភ្នាក់ងារ AFP បានចុះផ្សាយព័ត៌មានឲ្យដឹងកាលពីយប់ថ្ងៃទី៦ ខែមីនាថា យន្តហោះដឹកជញ្ជូនមួយគ្រឿង របស់ប្រទេសរុស្ស៊ី បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ក្រសួងការពារជាតិ បានឲ្យដឹងថា មនុស្សទំាងអស់ចំនួន៣៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ដែលនេះជាគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើនគិតចាប់តាំងពីមានការអន្តរាគមន៍របស់ក្រុងម៉ូស្គូ នៅក្នុងនៅក្នុង សង្គ្រាមនៅស៊ីរី។

ក្រសួង បានឲ្យដឹងថា អ្នកដំណើរចំនួន៣៣នាក់ និងសហនាវឹក៦នាក់ ដែលជាអ្នកជំនាញផ្នែកយោធា ។ នៅក្នុងសេចក្តីប្រកាសមួយដោយទីភ្នាក់ងារព័ត៌មាន ដែលបានកែសម្រួលពីការស្លាប់ដំបូងចំនួន៣២នាក់ប៉ុណ្ណោះ។

ក្រសួងបានបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះ តាមការបញ្ជាក់បឋមអំពីព័ត៌មាន អាច​មក​ពីបញ្ហាបច្ចេកទេស”។ ក្រសួងបានបន្ថែមទៀតថា “យន្តហោះមិនមានភ្លើងឆេះនោះទេ ដែលសេចក្តីរាយការណ៍ពីខាងក្រោម

ក្រសួងការពារជាតិបានឲ្យដឹងបន្ថែមថា យន្តហោះដឹកជញ្ជូន ស្ថិតនៅប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវរត់នៅមូលដ្ឋាន Hmeimim នៅប៉ែកខាងលិចស៊ីរី ៕