ជំងឺគ្រុនក្តៅ Lassa ជាជំងឺ ដែលសម្លាប់មនុស្ស ដោយមិនមានថ្នាំការពារឡើយ

06-03-2018 10:01am

នីហ្សេរីយ៉ាៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីថ្ងៃទី៥ ខែមីនាថា គិតចាប់តាំងពីឆ្នាំនេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា មានផ្ទុះជំងឺដ៏កាចសាហាវមួយ ដែលបានសម្លាប់មនុស្សអស់ជាច្រើនាក់ ។ ជំងឺគ្រុនក្តៅ Lassa គឺជាជំងឺមួយក្នុងចំណោមជំងឺផ្សេងៗ ដែលបង្កគ្រោះថ្នាក់ ដោយជំងឺឆ្លងរាលដាល ប៉ុន្តែថ្មីៗនេះនៅមិនទាន់មាន វ៉ាក់សាំង ដើម្បីការពារនៅឡើយទេ។

តាមពិតទៅជំងឺគ្រុនក្តៅ Lassa មិនមែនជាជំងឺថ្មីអ្វីនោះទេ ប៉ុន្តែថ្មីៗនេះ ការផ្ទុះឡើងនូវជំងឺនេះ គឺមិនអាចនឹកស្មាន បាននោះទេ ដោយបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងកើតឡើងខ្លាំងក្លាជាងពេលពីមុនៗ។

ក្រុមការងារផ្នែកសុខភាព ត្រូវបានត្រូវបង្កើន ហើយក្នុងចំណោមពួកគេបានក្លាយជាអ្នកឆ្លងជំងឺ និងបាត់បង់ជីវិត ។

សក្តានុពលនៃការស្លាប់ដោយជំងឺ គឺត្រូវបានគេហៅថា “ការហូរឈាមបង្កឡើងដោយវីរុសគ្រុនក្តៅ” ដែលអាចបង្កផលប៉ះពាល់ដល់សរីរាង្គជាច្រើន និងបានបំផ្លាញដល់កោសិកាឈាមរបស់រាងកាយទៀតផង វាពិបាកក្នុងការព្យាបាលណាស់ ។

មនុស្សភាគច្រើនដែលបានកើតជំងឺ Lassa នឹងមានរោគសញ្ញាអាក្រក់កើតឡើង ដូចជា គ្រុនក្តៅខ្លាំង ឈឺក្បាល និងធ្វើឲ្យមានសភាពចុះខ្សោយ ។ ពួកគេអាចមិនមានអាការៈដូចគ្នាទាំងអស់នោះទេ។

ទោះបីជាយ៉ាងនេះក្តី ករណីជួយសង្គ្រោះ វាអាចមានជំងឺគ្រុនក្តៅដែលហូរឈាម បណ្តាលឲ្យស្លាប់មួយផ្សេងទៀត កើតឡើង ដូចជាជំងឺ Ebola បណ្តាលឲ្យ​មានការហូរឈាមតាមច្រមុះ មាត់ និងផ្នែកខ្លះទៀតនៃរាងកាយ។

ជំងឺគ្រុនក្តៅ Lassa ជាធម្មតា បានបង្កឲ្យមានអត្រាមរណៈប្រមាណ១ភាគរយប៉ុណ្ណោះ ។ ប៉ុន្តែនៅក្នុងប្រទេស នីហ្សេរីយ៉ា បានផ្ទុះឡើង គឺបានប្រែក្លាយអត្រាមរណៈលើសពី២០ភាគរយ និងអាចមានករណីជាច្រើនទៀត ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនៃប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ឲ្យដឹងដូច្នេះ៕