តាមពិតទៅ ជំងឹទឹកនោមផ្អែម ត្រូវបានបែងចែកជា៥ក្រុម មិនមែនមានតែ២នោះទេ

04-03-2018 11:55am

ស្តុកខុមៈ ការស្រាវជ្រាវថ្មីមួយ ដែលបានបង្ហាញអំពីភាពខុសៗគ្នាពីការចាត់ថ្នាក់ នៃជំងឺទឹកនោមផ្អែម ដែលមានតែ២ប្រភេទ បានបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមជាច្រើននាក់ អាចត្រូវបានគេបែងចែកជា៥ក្រុម ដោយមានការវិវត្តន៍នៃជំងឺខុសៗគ្នា ហើយមានហានិភ័យស្មុគស្មាញណាស់។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនានេះ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់ បានបោះពុម្ពផ្សាយអំពីការសិក្សានៅក្នុងទស្សនាវដ្តី ស្តីអំពីជំងឺទឹកនោមផ្អែម (The Lancet Diabetes) និងវិទ្យាសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ពួកគេជឿជាក់ថា ការសិក្សាអាចជួយដល់បន្ថែមបន្ថយ និងគោលដៅសម្រាប់ធ្វើការព្យាបាល និងរក្សាបាននូវមូលដ្ឋានគ្រឹះសម្រាប់ការចេញវេជ្ជបញ្ជាលើការប្រើប្រាស់ឱសថនៅពេលអនាគត។

ការសិក្សាថ្មី ផ្តល់ដល់ការសម្រេចចិត្តថ្មីមួយ សម្រាប់ជំងឺទឹកនោមផ្អែម និងអត្តសញ្ញាណផ្សេងៗ មានចំនួន៥ប្រភេទ ដែលបានដាក់បញ្ចូលគ្នានៃអ្នកជំងឺទាំងឡាយ។

ក្រុមទី១៖ ភាពស៊ាំដោយស្វ័យប្រវត្តិ នៃការកើតជំងឺទឹកនោមផ្អែម ជាមានលក្ខណៈទូលំទូលាយ ដូចគ្នានេះដែរ គេបានចាត់ទុកជាប្រភេទទី១។ វាយបានបង្កជំងឺដល់មនុស្ស នៅពេលដែលពួកគេស្ថិតនៅវ័យក្មេង និងមានសុខភាពល្អធាត់ទ្រលុកទ្រលន់ ហើយភាពស៊ាំមួយទៅនឹងជំងឺបានថយចុះសម្រាប់ពួកគេដែលមានសមត្ថភាពក្នុងការផលិតឱសថកែរោគ។

ក្រុមទី២៖ ថ្នាំកែរោគទឹកនោមផ្អែមខុសៗគ្នា សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម មានលក្ខណៈស្រដៀងគ្នានឹងក្រុមទី១ដែរ។ វាកើតឡើងទៅលើក្រុមយុវវ័យ ដែលមានរាងកាយព្យាយាមផលិតនូវឱសថកែរោគ់ ប៉ុន្តែប្រព័ន្ធភាពស៊ាំមិនបានបង្កើតឡើងច្រើនឡើយ។

ក្រុមទី៣៖ អ្នកជំងឺទឹកនោមផ្អែមទាំងឡាយ ដែលមានភាពស៊ាំទៅនឹងថ្នាំកែរោគ ជាទូទៅមានទម្ងន់លើសពីធម្មតា និងកំពុងតែផលិតឱសថកែរោគ ប៉ុន្តែរាងកាយរបស់ពួកគេមិនបានឆ្លើយតបទៅនឹងជំងឺនេះឡើយ។

ក្រុមទី៤៖ អ្នកដែលមានធាត់ជ្រុល ពាក់កណ្តាលមនុស្ស ភាគច្រើនមានទំនាក់ទំនងទៅនឹងការកកើតនៃជំងឺទឹកនោមផ្អែមក្នុងចំណោម អ្នកដែលមានទម្ងន់ហួសប្រមាណ ដែលការធ្វើមេតាប៉ូលិសកាន់តែច្រើនឡើងៗជិតដល់ធម្មតា ធៀបនឹងអ្នកស្ថិតនៅក្នុងក្រុមទី៣ដែរ។

ក្រុមទី៥៖ អ្នកដែលមានពាក់កណ្តាលអាយុមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម៕