ភាគហ៊ុន DOW ផ្សារហ៊ុនដ៏ធំរបស់អាមេរិក ធ្លាក់ចុះជាង៤០០ពិន្ទុ ព្រោះលោក ដូណាល់ ត្រាំ

02-03-2018 9:54am

CNN៖ ទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីយប់ថ្ងៃទី១ ខែមីនាថា ភាគហ៊ុនរបស់ Dow ដែលជាផ្សារហ៊ុនដ៏ធំនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ៤២០ពិន្ទុ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋបាលរបស់គាត់ នឹងតម្រូវឲ្យគោរពលើពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម។ ខណៈនោះដែរ ភាគហ៊ុនរបស់ Nasdaq និង S&P 500 បានធ្លាក់ចុះ ១,៣ភាគរយដែរ។

ការប្រកាសអំពីពន្ធវាទប្បដិវាទរបស់លោក ត្រាំ បានធ្វើឲ្យមានការចាប់អារម្មណ៍ដល់ក្រុមវិនិយោគិនទាំងឡាយ និងមានការលើកឡើងអំពីក្តីព្រួយបារម្ភភ្លាមៗ ដែលជាការសងសឹកតបតទៅវិញ ពីសំណាក់ប្រទេសចិន ឬបណ្តាដៃគូពាណិជ្ជកម្មសហរដ្ឋធំៗជាច្រើនទៀត។

លោក Art Hogan ប្រធានយុទ្ធសាស្ត្រទីផ្សារ នៅក្រុមហ៊ុន B. Riley FBR បានថ្លែងថា “នេះជាការលើកធ្នូបាញ់ជាលើដំបូង នៅក្នុងសង្គ្រាមពាណិជ្ជកម្ម”។ “ហើយគ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមនេះនោះទេ”៕