ធនាគារកណ្តាលម៉ាឡេស៊ី ដាក់ចេញគោលការណ៍ទៅលើការប្រើប្រាស់ រូបិយប័ណ្ណឌីជីថល

28-02-2018 10:13am

កូឡាឡាំពួរៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា ធនាគារកណ្តាលម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានដាក់ចេញនូវកោលការណ៍ប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងរូបិយប័ណ្ណណា ដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម សម្រាប់រូបិយប័ណ្ណដែលមានលក្ខណៈជាឌីជីថល ។

ធនាគារកណ្តាលបានឲ្យដឹងថា គោលការណ៍មានបំណងដើម្បីធានាបានការវាយតម្លៃប្រកប ដោយប្រសិទ្ធិភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងហានិភ័យកើតចេញ ពីហិរញ្ញវត្ថុភេរវកម្ម ដែលទាក់ទងទៅនឹងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល និងការកើនឡើង នូវសកម្មភាពទាំងឡាយ ដែលកាន់តែច្បាស់ឡើងនៃរូបិយប័ណ្ណឌីជីថលនៅក្នុងប្រទេសម៉ាឡេស៊ី ។

ធនាគារកណ្តាលក៏បានបញ្ជាក់ឡើងវិញម្តងទៀតថា អ្វីដែលជាការស្នើឡើងនៃរបាយការណ៍ដែលចាំបាច់ ទៅលើការទូទាត់ក្នុងវិស័យពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណឌីជីថល មិនមានផ្លូវណាមួយត្រូវបានកំណត់ឲ្យមានសិទ្ធិ អាជ្ញាបណ្ណ បដិ្ឋលេខ ឬក៏សុពលភាពដោយធានាគារណាមួយ ដែលជាសារព័នសម្រាប់ការចែកចាយនៃការប្រើប្រាស់សេវាកម្ម ប្តូររូបិយប័ណ្ណឌីជីថលឡើយ៕