គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ ផ្តាច់ជីវិតមនុស្ស៣នាក់ និងរងរបួស១០នាក់

13-02-2018 9:03pm

ភ្នំពេញៈ​ យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន៨​លើក ​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៣​នាក់​ (ស្រី១នាក់) រង​របួសធ្ងន់​៨​នាក់ (ស្រី២នាក់) របួសស្រាល​២​នាក់​​ និងមិន​ពាក់​ពួក​សុវត្ថិ​ភា​ពពេល​គ្រោះថ្នាក់​៣​នាក់។​

​​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​មិន​គោរព​សិទ្ធិ​ ២​លើក​(​ស្លាប់​២​នាក់​)​ ប្រជែង​ ១​លើក​ (ស្លាប់​១​នាក់​)​ ​ល្បឿន​ ៤​លើក​ (​ស្លាប់​២​នាក់​) និងស្រវឹង ១លើក (ស្លាប់១នាក់)។​

​​ខេត្ត​-រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​រួម​មាន៖​ រាជធានីភ្នំពេញ កើតឡើង ១​លើក​ ស្លាប់​១​នាក់​ របួស​១នាក់​, កណ្តាល ១​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់, ព្រះវិហារ ១​លើក​ ស្លាប់​១​នាក់​, កំពង់ធំ ១លើក ស្លាប់១នាក់ (ស្រី) របួស២នាក់, កំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស២នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស៣នាក់ (ស្រី១នាក់)៕