ជនសង្ស័យ៤១នាក់ ជាប់ខ្នោះដៃសមត្ថកិច្ច ពាក់ព័ន្ធគ្រឿងញៀន

13-02-2018 8:31pm

ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៤១នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) សរុប ៦២,៤៧ក្រាម និង៨០កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២០ករណី ឃាត់ជនសង្ស័យ៤១នាក់ (ស្រី២នាក់) ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) សរុប ៦២,៤៧ក្រាម និង៨០កញ្ចប់តូច។

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង២០ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប១ករណី បន្ទាយមានជ័យ១ករណី បាត់ដំបង៣ករណី កំពង់ចាម១ករណី កំពង់ស្ពឺ២ករណី ស្វាយរៀង១ករណី ត្បូងឃ្មុំ២ករណី កណ្ដាល២ករណី និងរាជធានីភ្នំពេញ៧ករណី៕