កងទ័ពអាមេរិក ដ៏ធំបំផុត ចូលរួមសមយុទ្ធយោធាប្រចាំឆ្នាំ នៅប្រទេសថៃ

13-02-2018 6:10pm

ថៃៈ នៅថ្ងៃអង្គារនេះ កងទ័ពអាមេរិកដ៏ធំបំផុត បានចួលរួមសមយុទ្ធយោធាប្រចាំឆ្នាំនៅក្នុងប្រទេសថៃ បើទោះបីជាមានភាពចម្រូងចម្រាស់ទៅលើរបបយោធាថៃ ដែលបានអញ្ជើញកងទ័ពប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលរងការចោទប្រកាន់ពីបទបោសសម្អាតជនជាតិភាគតិចឲ្យចូលរួមក៏ដោយ។

សហរដ្ឋអាមេរិកធ្លាប់បានកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួននៅក្នុងសមយុទ្ធយោធាពហុជាតិ Cobra Gold ដែលជាសមយុទ្ធដ៏ធំបំផុតរបស់អាស៊ី ក្រោយរដ្ឋប្រហារឆ្នាំ២០១៤នៅក្នុងប្រទេសថៃ។

ប៉ុន្តែទំនាក់ទំនងយោធារវាងថៃ និងសហរដ្ឋអាមេរិក មានភាពល្អប្រសើរឡើងវិញ ដោយសារតែលោក ត្រាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក។

វត្តមានកងទ័ពអាមេរិក៦.៨០០នាក់ ដែលស្មើនឹងជិតទ្វេដង នៃចំនួនចូលរួមកាលពីឆ្នាំមុន គឺជាការបង្ហាញយ៉ាងច្បាស់មួយ ពីការតំឡើងសាច់ដុំយោធាអាមេរិកនៅក្នុងតំបន់ ជាកន្លែងដែលចិនកាន់តែមានអំណាចខ្លាំងឡើងៗនោះ៕