Breaking News ៖ តុលាការ សម្រេចផ្តន្ទាទោស២០ឆ្នាំ ដល់មិត្តភក្តិរបស់អតីតប្រធានាធិបតី កូរ៉េខាងត្បូង

18-08-2018 10:30am

សេអ៊ូលៈ នៅថ្ងៃអង្គារនេះ អ្នកស្រី Choi Soon-sil ដែលជាមិត្តភក្តិដ៏យូរអង្វែង របស់លោកស្រី Park Geun-hye អតីតប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការ បានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃអង្គារនេះ ។

តុលាការកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសកាត់ទោសអ្នកស្រី Choi Soon-sil ដែលត្រូវជាមិត្តភក្តិដ៏យូរអង្វែង របស់លោកស្រី ប៉ាក គិនហេ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និង១៥ខែ បន្ទាប់ពីអ្នកស្រី Choi  ត្រូវបានចាប់ឃុំឃាំងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយរងការចោទប្រកាន់ ពីបទល្មើសជាច្រើនពាក់ព័ន្ធនឹងរឿងអាស្រូវ នៃការប្រើប្រាស់អំណាច និងការកេងប្រវ័ញ្ចជាដើម ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយឲ្យដឹង ។

គួរំលឹកថា ក្រោយពីក្រុមសុភាចារបុសកូរ៉េខាងត្បូង បានចោទប្រកាន់លើករណីជាច្រើន របស់មិត្តភក្តិអតីតប្រធានានាធិបតីកូរ៉េខាងត្បូងរួចមក ក៏មានផ្ទុះការតវ៉់ាយ៉ាងខ្លំាងពីសំណាក់ពលរដ្ឋកូរ៉េខាងត្បូង ដោយចង់ឲ្យលោកស្រី ប៉ាក ចុះចេញពីមុខតំណែង ពីបទជាប់ពាក់ព័ន្ធរឿងអាស្រូវខាងលើ ជាមួយមិត្តភក្តិរបស់គាត់៕