កីឡាករជប៉ុន Kei Saito ត្រឡប់មកផ្ទះវិញ ក្រោយរកឃើញសារធាតុញៀន អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក

13-02-2018 3:55pm

កូរ៉េខាងត្បូងៈ នៅថ្ងៃអង្គារនេះ តុលាការមជ្ឈត្តកម្មកីឡា(CAS) បាននិយាយថា កីឡាករជិះស្បែកជើងរអិលទឹកកកជប៉ុន Kei Saito បានធ្វើតេស្តរកឃើញសារញៀន អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងព្យុងឆាង គឺជាករណីប្រើប្រាស់គ្រឿងញៀនលើកដំបូងគេ ដែលត្រូវបានគេរកឃើញ នៅក្នុងព្រឹត្តិការណ៍ Games។

ក្រុមអាជ្ញាធរប្រឆាំងការប្រើប្រាស់គ្រឿងញៀន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាករ Saito វ័យ២១ឆ្នាំ មិនអាចឆ្លងផុតការធ្វើតេស្ត មុនការប្រកួតនោះឡើយ ។

CAS បានអះអាងថា កីឡាករ Saito បានចាកចេញពីភូមកីឡាអូឡាំពិករួចទៅហើយ ហើយគាត់នឹងត្រូវព្យួរឈ្មោះពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងការប្រកួតផ្សេងទៀត មុនពេលមានការស៊ើបអង្កេតដ៏ពេញលេញមួយ។

កីឡាករ Sato ដែលជានិស្សិតរៀនផ្នែកជីវវិទ្យា ហើយប្អូនស្រីរបស់គាត់ ក៏បានចូលរួមប្រកួតនៅក្នុងទីក្រុងព្យុងឆាងដែរនោះ គឺជាសមាជិកម្នាក់ នៅក្នុងក្រុមជិះស្បែកជើងរអិលទឹកកកបណ្តាក់ចម្ងាយ៣.០០០ម៉ែត្រ ដែលធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ៣ នៅការប្រកួត World Junior Championship កាលពីឆ្នាំ២០១៣ និង២០១៤៕