តន្ត្រី "ខារ៉ាបាវ" ប៉ុស្តិ៍លេខ៥ សប្តាហ៍ទី២ កក្រើកដូចថ្ងៃបើកឆាក

18-08-2018 10:30am

កម្សាន្តៈ នេះជាសហ្តាហ៍ទី២ហើយ ដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀបចំកម្មវិធីប្រគំតន្ត្រី "ខារ៉ាបាវ" ដែលមានការផ្សាយរាល់ថ្ងៃអាទិត្យ វេលាម៉ោង១១ព្រឹក ដោយផ្សាយផ្ទាល់ចេញពីស្បាកតាវ៉ាន់ឌេន ហើយកំពុងចាប់ផ្តើមកក្រើកសាជាថ្មី បន្ទាប់ពីស្ថានីយ៍រៀបចំបំបុកដាក់សុទ្ធតែតារាចម្រៀងល្បីល្បាញលំដាប់យុវវ័យ។

ជាក់ស្តែង នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១​ ខែកុម្ភៈនេះ វត្តមានតារាចូលរួមក្នុងសប្ដាហ៍ទី២ មានអ្នកនាង ពេជ្រ សោភា ឈិន ម៉ានិច្ច នាយ ចឺម ម៉ង់ ចាន់កញ្ញា និងតារាជាច្រើនទៀត ដែលបង្កការសប្បាយរីករាយ និងចេញមកបង្ហាញខ្លួនសុទ្ធតែបទចម្រៀងត្រូវចិត្តមហាជនតែម្តង។ កាន់តែប្លែកជាមួយម្នាក់ៗ បានបញ្ចេញក្បាច់រាំយ៉ាងទាក់ទាញ ធ្វើឲ្យមហាជនហ៊ោទះដៃយ៉ាងខ្លាំង ដែលលេចសញ្ញាថា ការបង្កើតកម្មវិធីថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាន់តែពេញចិត្តអ្នកទស្សនា។

ចំពោះអ្នកនាង ពេជ្រ សោភា និងនាយ ចឺម រួមគ្នាបង្ហាញក្បាច់រាំម៉ាអេមជាមួយបទពេញនិយម ដែលល្បីៗ ហើយជក់ចិត្តអ្នកមើលតែម្តង ព្រមជាមួយការរំលេចសំលៀកបំពាក់ប្លែកៗរបស់ពួកគេ៕