អាហារ៦ប្រភេទ អាចជួយកាត់បន្ថយជំងឺផ្តាសាយ ឲ្យជាសះស្បើយឆាប់រហ័ស

10-02-2018 9:40am

អង់គ្លេសៈ គេហទំព័រព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយកាលពីថ្ងៃ៧ កុម្ភៈថា អ្នកជំនាញបានបង្ហាញអំពី ភស្តុតាងទៅលើអាហារចំនួន៦ប្រភេទ ដែលអាចជួយកាត់បន្ថយរោគផ្តាសាយកាន់តែឆាប់រហ័ស ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា ទឹកឃ្មុំជាឱសថមួយប្រភេទ ដែលជួយបំបាត់ការឈឺបំពង់ក នៅពេលដែលដឹងថា មានរោគសញ្ញាជំងឺផ្តាសាយកើតឡើង ។

អ្នកនាំពាក្យមួយរូបមកពីសមាគមអង់គ្លេស បានប្រាប់ថា តាមការនិទានតៗគ្នារបស់មនុស្សវ័យចំណាស់ គឺថា ស៊ុបមាន់ជាឱសថព្យាបាលជំងឺមួយប្រភេទដែរ វាយអាចធ្វើឲ្យការបត់ជើងតូចមានភាពងាយស្រួល ។

អ្នកជំនាញបានបង្ហាញអំពីជាជួយទប់ស្កាត់ និងកាត់បន្ថយរោគផ្តាសាយបានមួយកម្រិត៖

ទី១.ម្សៅផ្កាម្យ៉ាងឈ្មោះថា Echinacea ជារឿយៗម្សៅផ្កាម្យ៉ាងដែលអាចជួយកាត់បន្ថយរោគសញ្ញា នៃជំងឺផ្តាសាយ ។ នៅក្នុងឆ្នាំ២០១៤ មានការសិក្សាចំនួន២៤បានរកឃើញអំពីម្សៅដែលយកចេញពីផ្កានោះ ប៉ុន្តែវាមិនអាចទប់ស្កាត់បានទាំងស្រុងនៅពេលជំងឺធ្ងន់ធ្ងរនោះទេ ។

ទី២.គុលិកាស័ង្កសីៈ បានបង្ហាញអំពីការជួយកាត់់បន្ថពេលមានរោគសញ្ញា នៃជំងឺផ្តាសាយ ដូចជាក្អក និងកន្តាស់ ឈឺបំពង់ក តែវាមានផ្ទុកទៅដោយសារធាតុស្ករច្រើន នេះបើតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកចំណីអាហារ លោក Lauren McGuckin បានបញ្ជាក់ឲ្យដឹង ។

ទី៣.ស៊ុបមាន់ៈ អ្នកជំនាញ លោកស្រី Pigott បានប្រាប់សារព័ត៌មាន NetDoctor ថា "មានភស្តុតាងតិចតួចដែលបង្ហាញថា" ស៊ុបមាន់ " អាចកាត់បន្ថយរោគសញ្ញា នៃជំងឺផ្តាសាយ ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ បានបន្ថែមថា អាហារប្រភេទនេះ អាចជួយបង្កើនកំដៅ និងអាចជួយស្ដារកម្រិតថាមពលរបស់អ្នកជំងឺឡើងវិញ ព្រមទាំងផ្តល់ធាតុផ្សំទឹកក្នុងរាងកាយបានផងដែរ។

ទី៤.ទឹកឃ្មុំៈ លោកស្រី Pigott បាននិយាយថា រឿងនិទានដែលមនុស្សវ័យចំណាស់បាននិយាយតៗគ្នាថា សូមសរសើរដោយស្មោះដល់ឃ្មុំ សម្រាប់យកមកព្យាបាលអការៈឈឺក និងក្អក ប៉ុន្តែទោះបីជាមានភ័ស្តុតាងតិចតួចដូចគ្នា។ យ៉ាងណាមិញ លោកស្រីបានបន្ថែមថា ទឹកឃ្មុំគ្មានការបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ប៉ុន្តែត្រូវដឹងថា វាមានជាតិស្ករខ្ពស់ និងការមិនសមស្របទៅនឹងកុមារ ក្រោមអាយុ១ឆ្នាំ ដោយសារតែមានហានិភ័យអាចទៅជាអាចបង្កឲ្យពុល ។

ទី៥.ខ្ទឹមសៈ លោកស្រី McGuckin បានបញ្ជាក់ថា "ខ្ទឹមសមានផ្ទុកនូវសារធាតុម្យ៉ាងហៅថា allicin ដែលត្រូវបានបង្ហាញថា មានអត្ថប្រយោជន៍ដោយផ្តល់ប្រព័ន្ធភាពស៊ាំ ។ ហេតុដូចនេះ លោកស្រីបានផ្តល់អនុសាសន៍ថា ឲ្យហាន់ខ្ទឹមស គឺចិតជាបន្ទះៗ ឬហាន់ជាដុំៗ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែល្អ ។

ការពិនិត្យឡើងវិញ នៃការសិក្សា Cochrane នៅឆ្នាំ ២០១៥ ក៏បានរកឃើញថា ខ្ទឹមសមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារជំងឺហិតក្លិនមិនដឹង ។

ទី៦.វីតាមីន C ៖ វីតាមីន C មានសារៈសំខាន់ដល់ដំណើរការ នៃប្រព័ន្ធភាពស៊ាំ ប៉ុន្តែបើតាមភស្តុតាងបានបង្ហាញថា វាត្រឹមតែអាចជួយបន្ថយរយៈពេល នៃការឈឺជំងឺផ្តាសាយ ជាជាងការពារ ។ អ្នកជំនាញបានផ្តល់ដំបូន្មានដល់អ្នកមានជំងឺផ្តាសាយ អាចបរិភោគផ្លែក្រូចដែលផ្ទុកទៅដោយវីតាមីន C ព្រោះរសជាតិនៃផ្លែក្រូចអាចបន្ថយការកកស្ទះ ហើយនៅពេលទទួលទានក្រូច លាយនឹងទឹកឃ្មុំ និងទឹកក្តៅ គឺអាចបន្ថយកាត់បន្ថយយការឈឺចាប់បានមួយផ្នែកដែរ ។

គួរបញ្ជាក់ថា វីតាមីន C ត្រូវបានគេរកឃើញនៅក្នុងផ្លែឈើ និងបន្លែទាំងពួង ប៉ុន្តែវាមានកម្រិតខ្ពស់ នៅក្នុងផ្លែក្រូច, ម្ទេសផ្លោក, ផ្លែប៊ឺរី, ស្ពៃក្រញាញ់ ឬ ស្ពៃក្តោប និងផ្កាខាត់ណាខៀវ៕