ផ្ទុះជំងឺផ្តាសាយ នៅហុងកុង ក្រុមអាជ្ញាធរប្រកាសឲ្យបិទទ្វារសាលារៀនទាំងអស់ ទប់ស្កាត់ការឆ្លង

07-02-2018 5:38pm

ហុងកុងៈ ក្រុមអាជ្ញាធរ ក្រុងហុងកុង ធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺផ្តាសាយ ដែលផ្ទុះឡើង ដោយបានសម្រេចចិត្តបិទទ្វារសាលាមតេយ្យទាំងអស់ និងសាលាបឋមសិក្សាជាច្រើនកន្លែងចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ជាច្រើនថ្ងៃមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងមកដល់ ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺ ។ ទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ។

កាលពីថ្ងៃចន្ទ ជំងឺផ្តាសាយបានសម្លាប់មនុស្សអស់១២១នាក់ ក្នុងចំណោមពួកគេមានកុមារចំនួន២នាក់ គិតចាប់ពីដើមឆ្នាំនេះ ។ នាយករដ្ឋានសុខាភិបាលបានកត់ត្រាថា មាន២២៤ករណីនៅក្នុងអំឡុងពេលនេះ។

ចំនួននៃអ្នកស្លាប់ដោយករណីនេះនៅក្នុង៣សប្តាហ៍ដំបូងនៃរដូវកាលថ្មីៗនេះបានកើនឡើង។ ទាំងនោះបានឆ្លងផុតរដូវកាលចំនួន៣ធំរួចហើយ ស្ថិតិមួយចំនួនបានមកពីមជ្ឈមណ្ឌលការ​ពារ​សុខភាពដែលបានបង្ហាញឡើងដូច្នេះ ។

លោក Carrie Lam មេដឹកនាំក្រុងហុងកុង បាននិយាយថា  នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញដោយរដ្ឋាភិបាលបានបញ្ជាក់ថា “យើងចង់កាត់ផ្តាច់ទៅលើឆ្លងជំងឺ នេះជាគោល ការណ៍សម្រាប់រយៈពេលខ្លីប៉ុណ្ណោះ” ៕