ភាគហ៊ុនរបស់ផ្សារហ៊ុនដ៏ធំ នៅអាមេរិក Dow Jones បានស្រុតចុះយ៉ាងគំហុក

06-02-2018 9:30am

អាមេរិកៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈនេះថា សេតវិមាន គឺ”ព្រួយបារម្ភ” អំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវភាគហ៊ុនរបស់ផ្សារហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក បន្ទាប់ពី Dow Jones ដែលជាផ្សារហ៊ុនដ៏ធំបានធ្លាក់ចុះ១.១៧០ពិន្ទុ។

ផ្សារហ៊ុនអាមេរិក បាននាំមុខគេនៅក្នុងតារាង បែរជាធ្លាក់ចុះ៤,៦ភាគរយ ស្មើនឹង២៤,៣៤៥.៧៥ ។

សេតវិមានបានឲ្យដឹងថាយើងតែងតែមានការព្រួយបារម្ភ នៅពេលទីផ្សារបាត់បង់នូវតម្លៃណាមួយ ប៉ុន្តែយើងក៏ទទួលខុសត្រូវទៅលើស្នូលសេដ្ឋកិច្ចដែរ

ការធ្លាក់ចុះបានលើសពីពេលមុននៅក្នុងកំណត់ត្រាដែលមាន៧៧៧.៦៨ពិន្ទុ ដោយបានធ្លាក់ចុះរបស់  Dow Jones នៅក្នុងអំឡុងពេលវិបត្តិសេដ្ឋកិ្ចក្នុងឆ្នាំ ២០០៨ ។

ការធ្លាក់ចុះនេះ ត្រូវបានគេដឹងថា កើតឡើងបន្ទាប់ពីសមាជបានកាត់ចោលនូវផែការប្រាក់បម្រុងធនាគារ ចំនួន៧០០ពាន់លានដុល្លារ បន្ទាប់ពីការវិនិយោគទុនរបស់ធនាគារ Lehman Brothers  ត្រូវបានក្ស័យធន៕