រយៈពេល៩ខែមកនេះ អ៊ីរ៉ង់ នាំចេញរ៉ែកើនឡើងដល់ទៅជាង៥លានតោន

05-02-2018 9:20am

តេរ៉ង់ៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈនេះថា សារព័ត៌មាន Financial Tribune បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការនាំចេញរ៉ែរបស់ប្រទេសអ៊ីរ៉ង់ ទៅកាន់អាហ្វហ្គានីស្ថាន បានកើនឡើងដល់៥,៣៧លានតោន គិតចាប់តំាងពីខែមីនា។

សេចក្តីរាយការណ៍ បានឲ្យដឹងថា សរុបតម្លៃនៃការនាំចេញរ៉ែរបស់ប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន មានទឹកប្រាក់ចំនួន៦៧២,៩លានដុល្លារ នៅក្នុងអំឡុងឆ្នាំប្រតិទិនរបស់អ៊ីរ៉ង់ ដោយចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

ផលិតផលដែក ដែលពាក់កណ្តាលសម្រេច បានធ្វើការចែកចាយនៃការនាំចេញ ដែលសរុបមានចំនួនដល់ទៅ៥៣៣.៣៥៨តោន គិតជាទឹកប្រាក់ស្មើនឹង២៣០,១លានដុល្លារ ។

ផលិតផលរ៉ែសំខាន់ៗផ្សេងៗទៀត បាននាំចេញទៅកាន់អាហ្វហ្គានីស្ថាន ក្នុងនោះរាប់បញ្ចូលទាំង សេរ៉ាមិច និងផលិតផលក្បឿងប្រក់ គឺមានចំនួន៨៧៥.៩០៤តោន គិតជាទឹកប្រាក់ស្មើនឹង ១៤២,៤៥លានដុល្លារ ។ ស៊ីម៉ង់ត៍ មានចំនួន៣,៣១លានតោន ស្មើនឹងទឹកប្រាក់១១៦,៥លានដុល្លារ ផលិតដែកផលិតរួចមានចំនួន៣៨.៥៧២តោន ស្មើនឹងទឹកប្រាក់៦៥,៨២លានដុល្លារ ។

ការនាំចេញរ៉ែទាំងអស់របស់អ៊ីរ៉ង់ ទៅកាន់ពិភពលោក នៅក្នុងអំឡុង៩ខែកន្លងមកនេះ នៅថេរដែលមានចំនួន៤៨,៦៦លានតោន គិតជាទឹកប្រាក់លើសពី៦,៨៥ពាន់លានដុល្លារ ៕