Breaking News ៖ អ្នកទោសហែកគុករត់ជាច្រើននាក់ នៅខេត្តស្ទឹងត្រែង សមត្ថកិច្ចបង្ខំចិត្ត​ផ្ទុះអាវុធ ចាប់បាន៣នាក់មកវិញ

03-02-2018 3:44pm

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍ នៅម៉ោង១៖១០នាទីរសៀល​ថ្ងៃទី៣ កុម្ភៈ ២០១៨នេះ អ្នកទោសជាច្រើននាក់ បានហែកគុករត់ចេញពីមន្ទីរឃុំឃាំង ស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង រហូតធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធ និងចាប់​ខ្លួន​អ្នកទោស៣នាក់ បានមកវិញ។

ជុំវិញករណីអ្នកទោសហែកគុករត់ចេញពីពន្ធនាគារនេះ ​ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមត្ថកិច្ចមិនទាន់​ឆ្លើយតបពីមូលហេតុនៅឡើយទេ ខណៈពេលនេះសមត្ថកិច្ចកំពុង​ឡោមព័ទ្ធ​ និងនាំខ្លួនអ្នកទោស៣នាក់ មកកាន់ពន្ធនាគារវិញ។

បើតាមសេចក្តីរាយការណ៍ ខណៈអ្នកទោសកំពុង​ងូតទឹក បន្តិចក្រោយមកស្រាប់តែមានការ​ហែកគុករត់ចេញ គ្រាដែលមន្រ្តីអនុរក្សពន្ធនាគារ​មានការធ្វេសប្រហែសបន្តិច ។ ទោះជាបែបណា អ្នក​ទោសខ្លះត្រូវចាប់បានមកវិញ បន្ទាប់ពីពួកគេ ខ្លះរត់ឡើងលើផ្ទះប្រជាពលរដ្ឋ ខ្លះរត់តាមដងផ្លូវ៕