ការលក់យានយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង កើនឡើង តែការនាំចេញទៅបរទេសថយចុះ

01-02-2018 4:50pm

សេអ៊ូលៈ  ទិន្នន័យបានបង្ហាញដោយឧស្សាហកម្មយានយន្តនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការលក់យាន​យន្តដោយ​ក្រុមហ៊ុនផលិតយានយន្តកូរ៉េខាងត្បូង បានកើនឡើងនៅក្នុង​ដើមខែដំបូងក្នុងឆ្នាំនេះ ខណៈដែលការនាំចេញបានថយចុះ ដោយសារតម្រូវការទីផ្សារក្នុងស្រុកខ្លាំង។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១​ ខែកុម្ភៈនេះ ។

ការលក់យានយន្តនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនផលិតយានយន្តធំៗចំនួន៥ ក្នុងនោះរាប់បញ្ចូលទំាង Hyundai, Kia, GM Korea, Renault Samsung និង Ssangyong នៅថេរ ដោយ មានចំនួន៦១៣.៧៩៦គ្រឿង នៅក្នុងខែមករា បានកើនឡើង០,៤ភាគរយគិតចាប់ពីដើមឆ្នាំ។

ការនាំចេញយានយន្តបានថយចុះ០,៨ភាគរយដែលស្មើនឹង៥០១.៣៤៤គ្រឿង នៅក្នុងខែមករា ប៉ុន្តែការលក់យានយន្តក្នុងស្រុកបានកើនឡើង៥,៩ភាគរយ ស្មើនឹង១១២.៤៥២គ្រឿង។

Hyundai Motor ជាក្រុមហ៊ុនធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានលក់យានយន្តបានចំនួន៣៣៤.២១៧គ្រឿង នៅលើទីផ្សារពិភពលោក នៅក្នុងខែមករា ធៀបនឹងឆ្នាំមុន បានថយចុះ១,៤ភាគរយ។

ការលក់យានយន្តនៅក្នុងស្រុករបស់ Hyundai បានកើនឡើង១៤ភាគរយ ស្មើនឹង៥១.៤២៦គ្រឿង ទន្ទឹមនឹងនេះដែរ ការលក់យានយន្តក្នុងស្រុកបានថយចុះ៣,៨ភាគរយ ដោយសារតែតម្រូវការតិចតួចពីប្រទេសចិន ដែលជាទីផ្សារលក់យានយន្តធំបំផុតរបស់ពិភពលោក៕