វង្ស ថាណាន់ ទទួលបាន Yes 4 ពីគណៈកម្មការគួរឲ្យសរសើរ

13-01-2018 1:17am

ភ្នំពេញៈ បេក្ខជនប្រឡងចម្រៀង រដូវកាលទី៣ នៃកម្មវិធី Cambodia Idol លោក វង្ស ថាណាន់ ស្រាប់តែធ្វើឲ្យគណៈកម្មការទាំង៤ ភ្លឹកជក់ចិត្តរហូតផ្ចង់ស្តាប់ការច្រៀង ព្រោះតែទឹកដមសំឡេងពិរោះធ្ងន់ ចេះលើកដាក់គួរឲ្យចាប់អារម្មណ៍ រហូតអាចធ្វើឲ្យគណៈកម្មការឆ្លើយតបពាក្យ Yes ដល់ទៅ៤ គួរឲ្យសរសើរក្នុងវគ្គ Judge Audition សប្ដាហ៍ទី៥។

កាលពីយប់មិញ លោក វង្ស ថាណាន់ បានច្រៀងបទ "ស្រឡាញ់អូនរហូត" របស់លោក ណុប ប៉ាយ៉ារិទ្ធិ ដែលត្រូវប្រើអារម្មណ៍ស្ងប់ ហើយត្រូវចេះនឹកច្បិចសំឡេងបែបណាឲ្យឮច្បាស់ និងបញ្ចូលមនោសញ្ចេតនាខ្ពស់ ពិសេសការស្រែកជាចំនុចសំខាន់។ ចុងក្រោយ នៅពេលទប់អារម្មណ៍ ដោយបានផ្អិបរឿងជីវិតកម្សត់បានមួយរយៈ លោកសម្តែងជូនគណៈកម្មការដាក់ពិន្ទុ រហូតអាចទទួលជ័យជម្នះ អាចឲ្យគ្រូពេញចិត្តទាំងអស់គ្នា។

ការបង្ហាញខ្លួនរបស់លោក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេដឹងថា លោក គឺជាតារាចម្រៀងអាហ្វែមួយរូប ដែលរស់នៅមណ្ឌលកុមារកំព្រា តាំងពីតូចមិនទាន់ដឹងក្ដី ដោយសារតែឪពុកម្ដាយបែកបាក់គ្នា ហើយបោះបង់លោកដោយមិននឹកនា។

លោកត្រូវគេដឹងថា បានស្គាល់មុខម្ដាយតែប៉ុន្មានដងប៉ុណ្ណោះ ក៏ត្រូវម្ដាយស្លាប់ចោល ខណៈដែលឪពុករបស់លោកក៏មានគ្រួសារថ្មី ហើយហាក់បំភ្លេចចោលលោកជាយូរមកហើយ។ លោកជាតារាចម្រៀងដែលមានប្រវត្តិជីវិតកម្សត់ តែអ្វីដែលពិសេស គឺលោកមានទឹកដមសំលេងល្អ ទើបលោកបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយទទួលបានជោគជ័យ សម្រាប់ជំហានដំបូង។

សូមទស្សនាវិដេអូឃ្លីបរបស់លោក វង្ស ថាណាន់ ក្នុងកម្មវិធី Cambodian Idol ដែលទើបបញ្ចប់កាលពីយប់មិញ ៖