តើរូបភាពអ្នកដើរសុំទាន បង្ហាញពីភាពក្រីក្រ នៃសង្គមមែនឬទេ?

23-12-2017 6:10am

តាមរយៈការបង្ក្រាបរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ លើករណីសុំទានជាបន្តបន្ទាប់ រហូតរកឃើញឫសគល់ និងបង្ក្រាបដល់មេក្លោង បានសម្គាល់ឃើញថា ករណីសុំទានភាគច្រើន គឺកើតចេញពីភាពខ្ជិលច្រអូស និងការឆ្លៀតឱកាសរបស់បុគ្គលតែប៉ុណ្ណោះ។

ចុះហេតុអ្វីយើងម្នាក់ៗ មិនបង្វែរទាន ដែលតែងតែឲ្យដល់មនុស្សខ្ជិលទាំងនោះ ទៅជាអំណោយសប្បុរសចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិការ មណ្ឌលកុមារកំព្រា ចាស់ជរាជួបការលំបាក គ្រួសារទុរគតតោកយ៉ាក សិស្សក្រីក្រ និងមនុស្សទន់ខ្សោយផ្សេងៗទៅវិញ?

សូមមើលវិដេអូផលិតដោយអាវុធហត្ថរាជធានីភ្នំពេញ ដូចខាងក្រោម ៖