ពេជ្រ ថៃ ឡើងឆាកលើកទី១ ចំណេញ ថន លក្ខិណា ចាប់ថើបទៀត

03-11-2017 4:47am

ភ្នំពេញៈ ម្ចាស់ពានលេខ១ កម្មវិធីThe vice kids Cambodia កុមារាពេជ្រ ថៃ បានបង្ហាញភាពរីករាយក្នុងថ្ងៃអុំទូកទី១ ដោយបង្ហាញភាពកំប្លុកកំប្លែងស្រែកហ៊ោរពីទស្សនិកជពេញពីមុខឆាកតែម្តង។

សើចពេញឆាក៣បទ កីឡាករឆ្នើមគឺបង, បាត់ដំបងបណ្តូលចិត្ត, ស្នេហ៏តែបុប្ជា តន្ត្រីអ៊ុទូក, Hang Meas HDTV Concert។

យ៉ាងណាមិញ ពេជ្រ ថៃ ត្រូវបានមហាជនចូលចិត្តហើយសើចសប្បាយរីករាយក្រោយកុមារតូចនេះ ត្រូវបានពិធីករទាំងអស់ចូលរួមកំដរបរិយាកាសសំណើចពេញឆាក។ ពិសេសថៃ ត្រូវបានកញ្ញាថន លក្ខិណា ចូលរួមសម្តែងផងដើរម៉ូដផង ហើយបានទាំងអោយពេជ្រ ថៃ ឱបកាយដ៏ស្រស់ស្អាតធ្វើអោយអ្នកតាមដានរំភើបជំនួសពេជ្រ ថៃ៕