ជប៉ុន បោះទុនជាង៣លានដុល្លារ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ថែទាំមនុស្សចាស់ជរា

24-10-2017 4:02am

ភ្នំពេញៈ ក្រុមអ្នកវិនិយោគមកពីប្រទេសជប៉ុន បាន និងកំពុងបោះទុនប្រមាណជាង៣លានដុល្លារអាមរិក ដើម្បីកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សលើផ្នែក កសិកកម្ម អាយធី និងការថែទាំមនុស្សចាស់ជរានៅក្នុងប្រទេសកម្ពុជា។

លោក Yoshio  Kondo តំណាងអគ្គនាយកក្រុមហ៊ុន Pr0cast  Asia  Co...ltd បានប្រាប់អោយដឹងនៅថ្ងៃទី២៤ខែតុលានេះថា លោកបាននិងកំពុងបោះទុនយ៉ាងច្រើន ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ព្រោះមើលឃើញថា ប្រទេសកកម្ពុជានៅថ្ងៃអនាគតនិងមានការីកចំរើនយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះក៏ត្រូវការអ្នកមានជំនាញច្បាស់លាស់និងពិតប្រាកដផងដែរ  ដូច្នេះយើងបានបោះទុនវិនុយោគនូវវិស័យទាំងនេះនៅក្នុងរាជធានីភ្នំពេញ ជាពិសេសការបណ្តុញបណ្តាលលើការថែទាំមនុស្សចាស់ ដែលជប៉ុនមានជំនាញនេះច្បាស់លាស់។

លោកបញ្ជាក់ថា មកដល់ពេលនេះ យើងបាមកសាងសាលានោះបានជាង៥០ភាគរយហើយ នៅផ្តុំផ្សារអ៊ីអនទី២ ជិតកាំកូស៊ីធី ដែលគ្រិងនឹងដាក់សម្ពោធអោយដំណើរការនៅអំឡុងខែ៤ឆ្នាំ២០១៨ខាងមុខនេះ ហើយក៏គ្រោងទទួលសិស្សប្រមាណជា១០០នាក់ជាលើកដំបូង៕