ក្រុមបាលទាត់ជនអនាថាកម្ពុជា ចូលរួមប្រកួតពានរង្វាន់ជនអនាថាពិភពលោក ឆ្នាំ២០១៧

22-08-2017 7:50pm

ភ្នំពេញៈ ក្រុមបាល់ទាត់ដែលជ្រើសរើសចេញពីក្រុមយុវជអនាថា ឬហៅថាយុវជនខ្វះទីពឹងចំនួន៧រូបរបស់កម្ពុជា និងត្រូវចេញដំណើទៅចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ជនអនាថពិភពលោកឆ្នាំ២០១៧ នៅន័រវែសចុងសប្តាហ៍នេះ ។ នេះបើយោងតាមការប្រកាសអោយដឹង នៅក្នុងសន្និសិទ នាព្រឹកមិញនេះ។

លោក ចៅ វិបុស អ្នកដឹកនាំកីឡាករបាននិយាយថា ការប្រកួតពានរង្វាន់ពិភពលោកជនអនាថា ដំណើរការតាមរយៈបណ្តាញនៃដៃគូថ្នាក់ជាតិជាង៧០ប្រទេស ដើម្បីគាំទ្រដល់កម្មពិធីបាល់ទាត់តាមមូលដ្ឋាន និងការអភិឌ្ឍន៍សហគ្រាសសង្គម។ សហគ្រាសនេះធ្វើការយ៉ាងជិតសិទ្ធជាមួយគណៈកម្មាធិការរៀបចំប្រចាំមូលដ្ឋាន នៅក្នុងបណ្តាលទីក្រុងជាម្ចាស់ផ្ទះ។

លោក បញ្ជាក់ថា កម្មពិធីប្រកួតកីឡាបាល់ទាត់ប្រចាំឆ្នាំក្នុងគោលបំណង ដើម្បីផ្តល់ថាមពលដល់ជនអនាថាទំាងឡាយ ក្នុងការផ្លាស់ប្តូរជីវិតតបស់ពួកគេ។ ការប្រកួតខាងលើនេះ បានប្រារព្វឡើងលើកទី១ នៅប្រទេសអូទ្រីសឆ្នាំ២០០៣ ដែលមាន១៨ប្រទេសចូលរួម គិតមកដល់ពេលនេះមាន៧២ក្រុម មកពី៤៨ប្រទេសក្នុងនោះមានក្រុមស្រ្តី២៤ ក្រុម ។ លោកបន្តទៀតថា កាលឆ្នាំមុន ពានរង្វាន់បាល់ទាត់ខាងលើនេះ កីឡាករកម្ពុជាយើងម្នាក់ បានជាប់ជាអ្នកលេងល្អនៅក្នុងពានរង្វាន់នេះផងដែរ។

លោក Paraic Grogan ប្រធានអង្គការបាល់ទាត់រីករាយកម្ពុជា-អូស្រ្តាលី បានឲ្យដឹងថា នេះជាលើកទី១០ ហើយសម្រាប់ក្រុមបាល់ទាត់យុវជនអនាថាកម្ពុជា នឹងចូលរួមនៅក្នុងពានរង្វាន់នេះ ហើយការចូលរួមរបស់ក្រុមកម្ពុជា មិនមែនតំណាងអោយតែកម្ពុជាមួយនោះទេ គឺកម្ពុជាតំណាងអោយតំបន់អាស៊ីអាគ្នេយ៍ទាំង១១ប្រទេស។

លោក សង្ឈឹមថា ការចូលរួមរបស់ក្រុមបាល់ទាត់កម្ពុជាយើង និងនាំនូវមោទនភាពជាតិទៅកាន់ឆាកអន្តរជាតិជាតិ។ លោក THOMAS HUNDT អគ្គនាយក ក្រុមហ៊ុន ស្មាត បានលើកឡើងថា ក្រុមហ៊ុននឹងបន្តធ្វើការឧបត្ថម្ភក្រុមបាល់ទាត់យុវជនអនាថាកម្ពុជា រយៈពេល៣ឆ្នាំបន្តទៀត ដើម្បីជំរុញលើកទឹកចិត្តដល់ប្អូនៗដែលគ្មានមានទីពឹងឲ្យមានឱកាសបានចូលប្រឡុកជាមួយកីឡាបាល់ទាត់ នឹងមានឱកាសបានក្លាយជាកីឡាករអាជីព៕